ការប្រគួតប្រជែងរឿងខ្លី Khmer Short Story Competition

During the round 5th of the year, There was an event called “Khmer Literacy Event” which head in the Liger Leadership Academy. This event was to promote the literature and culture in Cambodia. This is an event, there was a competition called Khmer Short Story. Below is my Khmer short story that I’ve participated in the competition. Especially, I won first place. 

នៅក្នុងជុំទី៥នេះ មានកម្មវិធីមួយដែលហៅថា ទិវាអក្សរសិល្ប៍និងវប្បធម៏ខ្មែរ ត្រូវបានប្រារព្ធនៅ សាលា ភាពជាអ្នកដឹកនាំ ឡៃហ្គឹរ។​ កម្មវិធីនេះ ត្រូវបានប្រារព្ធឡើង ដើម្បីលើកកម្ពស់់ អក្សរសាស្រ្ត និងវប្បធម៏ នៅក្នុងប្រទេសកម្ពុជា។ ម្យ៉ាងវិញទៀត នៅក្នុងកម្មវិធីនេះបានការការប្រគួតប្រជែងរឿងខ្លីផងដែរ។ ខាងក្រោមនេះ គឺជារឿងខ្លីដែល ខ្ញុំបាននិពន្ធក្នុងការប្រគួតនេះ  ហើយខ្ញុំក៏ត្រូវបានជ្រើសរើស បានចំណាប់ថ្នាក់ លេខមួយ។

 

រឿង ព្រហ្មលិខិតរបស់វិសិដ្ឋ (Viseth’s Destiny)

ដោយស្មេរ  មុំ សារ៉ាវត្តី

នាវេលាព្រឹកមួយ សិស្សានុសិស្សនៅសាលាអនុវិទ្យាល័យមួយ បាននាំគ្នាដើរចូលថ្នាក់រៀងៗខ្លួន ដើម្បីចូលរៀន។ បុឹង បុឹង មួយសន្ទុះក្រោយមក ពេលវេលាចេញ​​​​​លេង ក៏បានមកដល់។ ក្នុងនោះដែរ មានសិស្សានុសិស្សចំនួន៤ នាក់បានដើរចេញពីថ្នាក់ ដោយមានការសន្ទនា យ៉ាងសប្បាយរីករាយ ផងដែរ។ ក្នុងនោះមានសិស្សស្រីបីនាក់ ដែលមានឈ្មោះថា ធារី វ៉ាន់ឌី និងយ៉ាយ៉ា ព្រមទាំងសិស្សប្រុសម្នាក់ ដែលមានឈ្មោះថា វិសិដ្ឋ។​ ធារីក៏បានសួរទៅកាន់វិសិដ្ឋថា “ អេ អាខ្ទើយ ឯងបានយកអីពីផ្ទះផ្ញើពួកយើងអត់ហ្នឹង ”។ វ៉ាន់ឌីក៏បានបន្ត “ អឺ មានយកមកអត់ហ្នឹង ”។ វិសិដ្ឋ បានឆ្លើយថា “ ចា ចា ជិតស្និទ្ធជាមួយពួកឯងយូរហើយ នាងខ្ញុំមិនដែលភ្លេចទេ ខំឡើងបេះស្វាយ ហើយបុកអំបិលម្ទេស យ៉ាងឆ្ងាញ់ឯណោះ ”។ “ អឺ ល្អណាស់អាខ្ទើយនេះ ចេះយកចិត្តពួកយើងទៀត ” យ៉ាយ៉ាបន្ថែម ។ មួយសន្ទុះក្រោយ​មក សម្លេងមួយក៏បានបន្ទរឡើង “ តោះ តោះ រៀបចំស្វាយទុកដាក់វិញ ដល់ម៉ោងចូលរៀនហើយ ”។ បន្ទាប់ពីនោះមក ពេលដែលសិស្សទាំងអស់កំពុងនៅក្នុងថ្នាក់ លោកគ្រូបន្ទុកថ្នាក់ក៏បាននិយាយថា “ មើលកូនៗ តើកូនណាពីរនាក់ ស្ម័គ្រចិត្តអានអត្ថបទ ការសន្ទនារបស់មេរៀនយើង ថ្ងៃនេះបានទេ? ”។ ពេលដែលលោកគ្រូ និយាយដូច្នេះភ្លាម វិសិដ្ឋក៏បានលើកដៃឡើងយ៉ាងរហ័ស។ ទន្ទឹមនឹងនេះ ក៏មានសម្លេងមួយបន្ទរថា “លោកគ្រូៗ នុះអាប៉េដេ លើកដៃហើយឲ្យវាទៅ ”។ សិស្សនៅក្នុងថ្នាក់ទាំងអស់ បានអស់សំណោច ដោយពាក្យសម្ដីមួយនេះ។ លោកគ្រូក៏បាននិយាយ​ “ អូ វិសិដ្ឋ  ដូច្នេះតើកូនណា ស្ម័គ្រចិត្តម្នាក់ទៀតបានទេ ”។ ២នាទីក្រោយមក មិនមាននរណាម្នាក់លើកដៃឡើយ។ លើកនេះ លោកគ្រូក៏បានចាប់ហៅ សុធា ដែលអង្គុយជួរខាងមុខ។ ប៉ុន្ដែសុធាក៏បានយកលេស ហើយនិយាយថា “ លោកគ្រូៗ ខ្ញុំមិនចង់អាន ជាមួយនឹងអាខ្ទើយនឹងទេ វាអានម្ញុិកម្ញ៉ក់ដូចស្រីអញ្ចឹង ខ្ងុំខ្លាចកាត់ចរិក ដូចវាដែរ ”។

Continue reading “ការប្រគួតប្រជែងរឿងខ្លី Khmer Short Story Competition”

Khmer Literacy (ជុំទី៣) វណ្ណយុត្តិ & ថ្នាក់ពាក្យ

ជុំទី​ ៣ នៅក្នុងថ្នាក់អក្សរសាស្រ្តខ្មែរ ពួកយើងបានរៀនមេរៀនថ្មីៗជាច្រើន។ នៅក្នុងនោះដែរ ពួកយើងមានរៀនដូចជា វណ្ណយុត្តិ​ និងថ្នាក់ពាក្យជាដើម។ វណ្ណយុត្តិ គឺជាសញ្ញា ដែលប្រើបន្ថែម ពីលើតួអក្សរ ដើម្បីនឹងលំអៀង សូរស័ព្ទឲ្យប្លែក ពីស័ព្ទ ឬ ដើម្បីកាត់ពាក្យ ក្នុងប្រយោគជាសង្កាត់ ដើម្បីឲ្យលះសេចក្តីណាមួយ ។ វណ្ណយុត្តិទាំងនោះគឺ បន្តក់(់) មូសិកទន្ត(់) ត្រីស័ព្ទ(​   ៊) សំយោគសញ្ញា(័) របាទ អស្ដា(៏) ទណ្ឌឃាត(៍) ទិ្វពន្ទុលេខ(៖) យុគលពិន្ទុ(:) ។

  1. ថ្នាក់ពាក្យ

​​១. នាម​ គឺជាពាក្យសម្ដែងឲ្យមនុស្ស សត្វ រុក្ខជាតិ និងស្ថានភាពណាមួយ។

២. គុណនាម មានដើមកំណើតពីនាម គុណនាមនិងកិរិយាស័ព្ទ។

៣. កិរិយា​ គឺជាពាក្យបព្ជាក់ពីទង្វើ ឬសកម្មភាពអ្វីមួយ។

៤. គុណកិរិយា គឺជាពាក្យដែលត្រូវបានប្រើប្រាស់សម្រាប់ព័ណ៏នាឬបញ្ចាក់លក្ខណះ ទៅអំពើរបស់កិរិយាស័ព្ទឬ គុណនាម។

៥. ឈ្នាប់ ជាពាក្យប្រើសម្រាប់ភ្ជាប់ពីកន្សាមពាក្យទៅកន្សោមពាក្យ ឬពីល្បះទៅល្បះ។

៦. ធ្នាក់​​ ជាពាក្យចំណងសំរាប់ប្រទាក់ពាក្យនៅក្នុងល្បះ។

៧. សព្វនាម ជាពាក្យប្រើសម្រាប់ជំនួសនាម ឬកន្សោមនាម។

៨. ឧទានស័ព្ទ ជាពាក្យដែលត្រាប់សូរធម្មជាតិ និងអារម្មណ៍ ភ្ញាក់ផ្អែល រំភើប។

៩. ល្បះទោល ជាល្បះតែមួយដែលមានអត្ថន័យប្រកបដោយខ្លឹមសារអាចស្ដាប់បាន។

១០. ល្បះផ្សំ គឺជាល្បះដែលកើតឡើងពីល្បះឃ្លា និងល្បះរណប។

អក្សរសាស្រ្តខ្មែរ (ជុំទី២)

ព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក ​បណ្តែតប្រទីប​សំពះ​ព្រះ​ខែ​ និង​អកអំបុក​​​

ពីមួយឆ្នាំ ទៅមួយឆ្នាំ ប្រទេសកម្ពុជា តែងតែប្រារព្ធពីធីបុណ្យ និងមានការឈប់សម្រាក យ៉ាងច្រើន ដែលពីធីបុណ្យទាំងនេះ គឺជាពិធីបុណ្យសាសនា និងប្រពៃណីជាតិ ។​ ពិធីបុណ្យភាគច្រើន ត្រូវបានគេប្រារព្ធ ដោយប្រវត្តិសាស្រ្ត ដ៏យូរលង់ណាស់មកហើយ ម៉្យាងទៀត ក៏មានហេតុផល មួយចំនួន ដែលប្រជាជនប្រារព្ធ ផងដែរ ។​ ពិធីបុណ្យភាគច្រើន ត្រូវបានគេប្រារព្ឌ មួយឆ្នាំមួយដង ហើយពិធីធំៗ ទាំងនោះមានដូចជា​ ពិធីបុណ្យចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ ពីធីបុណ្យអុំទូក និងជាច្រើនទៀត ។ ខែវិច្ចការ ក៏បានមកសល់ ប្រទេសកម្ពុជា មានពីធីបុណ្យមួយ ត្រូវប្រារព្ធគឺ ពីធីបុណ្យអុំទូក ។​ លោកគ្រូរបស់ខ្ងុំ បានឪ្យពួកយើង ធ្វើការងារស្រាវជ្រាវមួយ ទាក់ទងនឹងពីធីបុណ្យនេះ ។ បន្ទាប់ពីធ្វើ គំរោងការងារស្រាវជ្រាវនេះ​ ខ្ងុំទទួលបានចំណេះដឹង និងព័ត៏មាន​យ៉ាងច្រើន ។ ​ក្នុងគំរោងនេះ គឺយើងធ្វើការស្រាវជ្រាវ ទាក់ទង នឹងប្រវត្តិសាស្រ្ដនៃពិធីបុណ្យ ពេលវេលាប្រារព្ធ ពាក្យពិបាក និងច្រើនទៀត ។ ពិធីបុណ្យអុំទូក ត្រូវបានប្រារព្ធមួយឆ្នាំមួយដង​ បន្ទាប់ពីរដូវវស្សាបានបញ្ចប់ មានរយះពេលបីថ្ងៃ ចាប់ពីថ្ងៃ ១៤ កើត ដល់ថ្ងៃ ១ រោចខែកត្តិក ដែលមានព្រះចន្ទ័ ពេញបរមី ។ ព្រះរាជពិធីនេះ ត្រូវបានប្រារព្ធ នៅទន្លេចតុមុខ ព្រះរាជដំណាក់ កំពង់ផែខាងមុខ ព្រះបរមរាជវាំង ។

Khmer MUN

This is my first time to attend in Khmer MUN. I think this is the first Khmer MUN ever in Cambodia. I’ve been doing a lot of research to find the solution to the topic. I was the delicate of myanmar and the topic was about “ woman could be a leader”.

Being the delicate of representing Myanmar was awesome because Myanmar is a country that strongly believe that woman could be a leader. We all tried hard to find solution to the topic and help to solve real problem by discussion. In order to find great solutions to the topic, I needed to work with other delicates and working on each other resolution. On the other hand, this event could helped me to improve my speaking skill, as well as researching skill and working with other delegates. I also could know some informations about other countries, too.

Khmer Literacy

In Khmer class, we learn many things which related to Khmer language such as about writing in Khmer, description, poetry, listening, reading and more. I have plenty of improvements on this class including spelling and structure of writing. Learning Khmer is very very important for me because I am Cambodian so I need to know and learn about my own culture.

In Khmer class, one of the project we did is about writing poetry. There are many types of poetry in Khmer and in which poem we have different positions of rhyming words. I’ve accomplished a poem which is the style called “ Puchung Lilea”. I’ve written over 40 lines on this poem. Throughout this work, I’ve learned many concepts from it such as how to write, putting emotion to the real situation and more. The main idea of my poem is about education, how it influence to your future, yourself and your country and some of the encouragement words to work hard in life. I hope that this poem is a part that could guidance people act in affirmative ways.

                                                 ការខិតខំរៀនសូត្រ​ ដោយវត្តី

នាងខ្ញុំសូមលើកហត្ថា                  ដល់អ្នកសិក្សា                  ផ្លែផ្កាប៉ុន្មាន ។

អានហើយប្រព្រឹត្តឲ្យបាន             នឹងមានសុនសាន្ត      ​ ថ្កើនថ្កានដរាប ។

គិតត្រូវធ្វើ្​ត្រូវដូចកាព្យ                 ខ្វល់ពីបុណ្យបាប           កំណាព្យមួយនេះ ។

ស្ដាប់ហើយវិភាគត្រិះរិះ​​​                កំុចិត្តឈ្នានីស ​​​​​                  គំរិះផងណា ។

នៅក្មេងខិតខំសិក្សា                     នឹងចូលធ្វើការ                 រក្សាជាតិយើង​ ។​

កុំធ្វើជាក្មេងទំនើង                       ខំដូចជាទ្រើង                    ធ្វើជើងបន្លែ ។

តស៊ូរៀនកុំគេចវ៉ែ​​​​​​​                         ច្នៃប្រឌិតដែរ                      តែងតែសម្រេច ។

ឧបសគ្គតែងតែរារាំង                    ធ្វើឪ្យយើងភាំង                ថែមទាំងទន់ខ្សោយ ។

កុំគិតធ្វើវាថ្ងៃក្រោយ                     ធ្វើវាឪ្យហើយ                      ​​​​នឹងដោយជោគជ័យ ។

កុំធ្វើខ្ជល់ដូចសត្វរៃ                       ត្រូវធ្វើឆ្លាតវៃ​                      តាំងស្រីប្រុសណាយ ។

រៀនសូត្រឪ្យឪពុកម្ដាយ                 ពួកគាត់ដាំបាយ             នឿយកាយទៀតផង ។

គាត់មិនទាមទារការសង                ហើយតែងតែប៉ង          បំណងពូកែ ។

ខំធ្វើការរៀងរាល់ឆ្នាំខែ                  ​ ឪ្យកូនពូកែ                       នឹងបែរមិនកាង ។

ខិតខំតែងតែភ្លឺស្វាង                     ​ ហើយតែងកសាង ​​​          អនាគតអ្នក ។

សំខាន់ខ្លួនយើងជឿជាក់​                គិតមិនជាក់លាក់       ខ្លួនអ្នកបោះបង់ ។

គិតហើយព្យាយាមសាងសង់          ឪ្យត្រង់ចំណង់                 ខ្លួនចង់បានព័ទ្ធ ។

ប្រទេសនឹងអភិវឌ្ឍ                        ដូចផ្លាឈូករត័្ន                  ដែលគាត់ទើបរីក ។

បើយើងមិនរកមិនជីក                    ហើយក៏មិនរីក             អាជីពសង្ឃឹម ។

Continue reading “Khmer Literacy”