Khmer Literacy (ជុំទី៣) វណ្ណយុត្តិ & ថ្នាក់ពាក្យ

ជុំទី​ ៣ នៅក្នុងថ្នាក់អក្សរសាស្រ្តខ្មែរ ពួកយើងបានរៀនមេរៀនថ្មីៗជាច្រើន។ នៅក្នុងនោះដែរ ពួកយើងមានរៀនដូចជា វណ្ណយុត្តិ​ និងថ្នាក់ពាក្យជាដើម។ វណ្ណយុត្តិ គឺជាសញ្ញា ដែលប្រើបន្ថែម ពីលើតួអក្សរ ដើម្បីនឹងលំអៀង សូរស័ព្ទឲ្យប្លែក ពីស័ព្ទ ឬ ដើម្បីកាត់ពាក្យ ក្នុងប្រយោគជាសង្កាត់ ដើម្បីឲ្យលះសេចក្តីណាមួយ ។ វណ្ណយុត្តិទាំងនោះគឺ បន្តក់(់) មូសិកទន្ត(់) ត្រីស័ព្ទ(​   ៊) សំយោគសញ្ញា(័) របាទ អស្ដា(៏) ទណ្ឌឃាត(៍) ទិ្វពន្ទុលេខ(៖) យុគលពិន្ទុ(:) ។

  1. ថ្នាក់ពាក្យ

​​១. នាម​ គឺជាពាក្យសម្ដែងឲ្យមនុស្ស សត្វ រុក្ខជាតិ និងស្ថានភាពណាមួយ។

២. គុណនាម មានដើមកំណើតពីនាម គុណនាមនិងកិរិយាស័ព្ទ។

៣. កិរិយា​ គឺជាពាក្យបព្ជាក់ពីទង្វើ ឬសកម្មភាពអ្វីមួយ។

៤. គុណកិរិយា គឺជាពាក្យដែលត្រូវបានប្រើប្រាស់សម្រាប់ព័ណ៏នាឬបញ្ចាក់លក្ខណះ ទៅអំពើរបស់កិរិយាស័ព្ទឬ គុណនាម។

៥. ឈ្នាប់ ជាពាក្យប្រើសម្រាប់ភ្ជាប់ពីកន្សាមពាក្យទៅកន្សោមពាក្យ ឬពីល្បះទៅល្បះ។

៦. ធ្នាក់​​ ជាពាក្យចំណងសំរាប់ប្រទាក់ពាក្យនៅក្នុងល្បះ។

៧. សព្វនាម ជាពាក្យប្រើសម្រាប់ជំនួសនាម ឬកន្សោមនាម។

៨. ឧទានស័ព្ទ ជាពាក្យដែលត្រាប់សូរធម្មជាតិ និងអារម្មណ៍ ភ្ញាក់ផ្អែល រំភើប។

៩. ល្បះទោល ជាល្បះតែមួយដែលមានអត្ថន័យប្រកបដោយខ្លឹមសារអាចស្ដាប់បាន។

១០. ល្បះផ្សំ គឺជាល្បះដែលកើតឡើងពីល្បះឃ្លា និងល្បះរណប។

Leave a Reply

Your email address will not be published. Required fields are marked *