ការប្រគួតប្រជែងរឿងខ្លី Khmer Short Story Competition

During the round 5th of the year, There was an event called “Khmer Literacy Event” which head in the Liger Leadership Academy. This event was to promote the literature and culture in Cambodia. This is an event, there was a competition called Khmer Short Story. Below is my Khmer short story that I’ve participated in the competition. Especially, I won first place. 

នៅក្នុងជុំទី៥នេះ មានកម្មវិធីមួយដែលហៅថា ទិវាអក្សរសិល្ប៍និងវប្បធម៏ខ្មែរ ត្រូវបានប្រារព្ធនៅ សាលា ភាពជាអ្នកដឹកនាំ ឡៃហ្គឹរ។​ កម្មវិធីនេះ ត្រូវបានប្រារព្ធឡើង ដើម្បីលើកកម្ពស់់ អក្សរសាស្រ្ត និងវប្បធម៏ នៅក្នុងប្រទេសកម្ពុជា។ ម្យ៉ាងវិញទៀត នៅក្នុងកម្មវិធីនេះបានការការប្រគួតប្រជែងរឿងខ្លីផងដែរ។ ខាងក្រោមនេះ គឺជារឿងខ្លីដែល ខ្ញុំបាននិពន្ធក្នុងការប្រគួតនេះ  ហើយខ្ញុំក៏ត្រូវបានជ្រើសរើស បានចំណាប់ថ្នាក់ លេខមួយ។

 

រឿង ព្រហ្មលិខិតរបស់វិសិដ្ឋ (Viseth’s Destiny)

ដោយស្មេរ  មុំ សារ៉ាវត្តី

នាវេលាព្រឹកមួយ សិស្សានុសិស្សនៅសាលាអនុវិទ្យាល័យមួយ បាននាំគ្នាដើរចូលថ្នាក់រៀងៗខ្លួន ដើម្បីចូលរៀន។ បុឹង បុឹង មួយសន្ទុះក្រោយមក ពេលវេលាចេញ​​​​​លេង ក៏បានមកដល់។ ក្នុងនោះដែរ មានសិស្សានុសិស្សចំនួន៤ នាក់បានដើរចេញពីថ្នាក់ ដោយមានការសន្ទនា យ៉ាងសប្បាយរីករាយ ផងដែរ។ ក្នុងនោះមានសិស្សស្រីបីនាក់ ដែលមានឈ្មោះថា ធារី វ៉ាន់ឌី និងយ៉ាយ៉ា ព្រមទាំងសិស្សប្រុសម្នាក់ ដែលមានឈ្មោះថា វិសិដ្ឋ។​ ធារីក៏បានសួរទៅកាន់វិសិដ្ឋថា “ អេ អាខ្ទើយ ឯងបានយកអីពីផ្ទះផ្ញើពួកយើងអត់ហ្នឹង ”។ វ៉ាន់ឌីក៏បានបន្ត “ អឺ មានយកមកអត់ហ្នឹង ”។ វិសិដ្ឋ បានឆ្លើយថា “ ចា ចា ជិតស្និទ្ធជាមួយពួកឯងយូរហើយ នាងខ្ញុំមិនដែលភ្លេចទេ ខំឡើងបេះស្វាយ ហើយបុកអំបិលម្ទេស យ៉ាងឆ្ងាញ់ឯណោះ ”។ “ អឺ ល្អណាស់អាខ្ទើយនេះ ចេះយកចិត្តពួកយើងទៀត ” យ៉ាយ៉ាបន្ថែម ។ មួយសន្ទុះក្រោយ​មក សម្លេងមួយក៏បានបន្ទរឡើង “ តោះ តោះ រៀបចំស្វាយទុកដាក់វិញ ដល់ម៉ោងចូលរៀនហើយ ”។ បន្ទាប់ពីនោះមក ពេលដែលសិស្សទាំងអស់កំពុងនៅក្នុងថ្នាក់ លោកគ្រូបន្ទុកថ្នាក់ក៏បាននិយាយថា “ មើលកូនៗ តើកូនណាពីរនាក់ ស្ម័គ្រចិត្តអានអត្ថបទ ការសន្ទនារបស់មេរៀនយើង ថ្ងៃនេះបានទេ? ”។ ពេលដែលលោកគ្រូ និយាយដូច្នេះភ្លាម វិសិដ្ឋក៏បានលើកដៃឡើងយ៉ាងរហ័ស។ ទន្ទឹមនឹងនេះ ក៏មានសម្លេងមួយបន្ទរថា “លោកគ្រូៗ នុះអាប៉េដេ លើកដៃហើយឲ្យវាទៅ ”។ សិស្សនៅក្នុងថ្នាក់ទាំងអស់ បានអស់សំណោច ដោយពាក្យសម្ដីមួយនេះ។ លោកគ្រូក៏បាននិយាយ​ “ អូ វិសិដ្ឋ  ដូច្នេះតើកូនណា ស្ម័គ្រចិត្តម្នាក់ទៀតបានទេ ”។ ២នាទីក្រោយមក មិនមាននរណាម្នាក់លើកដៃឡើយ។ លើកនេះ លោកគ្រូក៏បានចាប់ហៅ សុធា ដែលអង្គុយជួរខាងមុខ។ ប៉ុន្ដែសុធាក៏បានយកលេស ហើយនិយាយថា “ លោកគ្រូៗ ខ្ញុំមិនចង់អាន ជាមួយនឹងអាខ្ទើយនឹងទេ វាអានម្ញុិកម្ញ៉ក់ដូចស្រីអញ្ចឹង ខ្ងុំខ្លាចកាត់ចរិក ដូចវាដែរ ”។

ចំណែកឯវិសិដ្ឋ បន្ទាប់ពីឮនូវពាក្យសម្ដី ទាំងអស់នេះភ្លាម ទឹកភ្នែកក៏បានស្រក់នៅក្នុងចិន្ដា បេះដូងក៏បានខ្ទេចខ្ទាំ ខាំមាត់សង្កត់ចិត្ដ ធ្វើអ្វីមិនបាន។ វិសិដ្ឋក៏បានគិតក្នុងចិត្តថា “ ហេតុអ្វី មួយថ្ងៃទៅមួយថ្ងៃ រូបខ្ញុំនេះ តែងតែជួបនូវសកម្មភាពទាំងអស់នេះ ហេតុអ្វីមនុស្សគ្រប់គ្នា នៅជុំវិញខ្ញុំមិនពេញចិត្តទៅនឹងទង្វើរបស់ខ្ញុំ តើខ្ញុំគួរធ្វើយ៉ាងណា នេះគឺជាចំណង់ចំណូល ដែលខ្ញុំបានសម្រេចដោយខ្លួនខ្ងុំ តើជីវិតខ្ញុំនេះ មានតម្លៃដែលឬទេ បើខ្ញុំជួបតែការរើសអើងបែបនេះ ”។ មួយសន្ទុះក្រោយមក ពេលវេលាចេញទៅផ្ទះ ក៏បានមកដល់ ហើយសិស្សទាំងអស់ ក៏បានដើរទៅផ្ទះរៀងៗខ្លួន។ ពេលដែលដើរតាមផ្លូវ យ៉ាយ៉ាដែលជាមិត្តជិតស្និទ្ធ នឹងវិសិដ្ឋ ឃើញមិត្តរបស់ខ្លួន មានទឹកមុខក្រៀមក្រំ ក៏បានសួរថា “ វិសិដ្ឋ តើឯងកើតអីឬ ”។ វិសិដ្ឋក៏បានតបថា “ ខ្ញុំមិនកើតអីទេ ” ព្រមទាំងទឹកមុខញញឹមបន្តិច។​ ប៉ុន្តែការញញឹមនេះ គឺបង្កប់នូវអត្ថន័យទុក្ខសោក ដែលមិនអាចពណ៌នាបាន។​ ប្រហែលជា១០នាទី ក្រោយមក វិសិដ្ឋក៏បានមកដល់ផ្ទះ។​ វិសិដ្ឋគឺជាក្មេងដែលឧស្សាហ៍ ចេះជួយឪពុកម្ដាយធ្វើការងារផ្ទះ ព្រមទាំងចេះដាំស្លទៀតផង។ ពេលវេលាក៏ចេះតែកន្លងផុតទៅ ថ្ងៃមួយ ពុករបស់វិសិដ្ឋ ក៏បានហៅវិសិដ្ឋទៅជួប ហើយក៏បានស្ដីបន្ទោសថា​ “ នែ អាសិដ្ឋពុកសួរកូនឯង កូនឯងជាប្រុស ហេតុអ្វីចូលចិត្តធ្វើចរិកដូចស្រី មើសធ្វើដើរឲ្យដូចចរិកមនុស្សប្រុសដើមទ្រូង ៥ហត្ថ តិចមើស ពុកពិតជាខ្មាសគេណាស់ ដែលមានកូនចរិកបែបនេះ ”។ វិសិដ្ឋក៏បាននៅស្ងៀម និងមិនឆ្លើយតបអ្វីឡើយ។ មកដល់ខណៈពេលនេះ​ ពេលវេលាក៏ចេះតែកន្លងផុតទៅ ការរើសអើង និងទង្វើគ្រប់យ៉ាង ក៏មានមកលើវិសិដ្ឋ។ ម៉្យាងវិញទៀត សម្ពាធទាំងអស់នោះក៏ចេះតែកើនឡើង ម្ដងបន្តិចៗ។ ក្នុងនោះដែរ មានថ្ងៃមួយ ម្ដាយរបស់វិសិដ្ឋ ក៏បានហៅវិសិដ្ឋឲ្យទៅហូបបាយ ប៉ុន្តែវិសិដ្ឋមិនបានឆ្លើយតបនោះទេ។​ ដូច្នេះ គាត់ក៏បានឡើងទៅ បន្ទប់របស់កូន ប៉ុន្តែបន្ទប់នោះត្រូវបានចាក់សោ។ បន្ទាប់មកគាត់ក៏បានយក ឧបករណ៍ម៉្យាង មកគាស់សោនោះ។​ នៅពេលដែរ​ម្ដាយរបស់វិសិដ្ឋ បើកទ្វារមក អ្វីៗទាំងអស់ត្រូវបានបញ្ចប់ ហើយក៏មិនអាចត្រឡប់ក្រោយវិញបានដែរ។ ទឹកភ្នែករបស់ម្ដាយវិសិដ្ឋក៏បានហូរចុះមកដោយមិនដឹងខ្លួន ហើយក៏ឃើញមានថ្នាំពុលម៉្យាងនៅជិតខ្លួនរបស់គាត់ផងដែរ​ ព្រមទាំងសៀវភៅកំណត់ហេតុមួយ ដែលកត់ត្រានូវអារម្មណ៍របស់គាត់ ។ មកដល់ពេលនេះ ក្នុងនាមជាម្ដាយ ត្រូវបានបាត់បង់កូន ដែលឧស្សាហ៍ចេះជួយធ្វើការងារ​ និងខិតខំរៀនសូត្រ។ ក្នុងនាមជា ធារី យ៉ាយ៉ា និងវ៉ាន់ឌី ក៏ត្រូវបាត់បង់មិត្តជិតស្និទ្ធម្នាក់។ ម៉្យាងវិញទៀតសង្គមដ៏តូចមួយនេះ ក៏បានបាត់បង់ធនធានមនុស្សម្នាក់ អ្នកដែលធ្លាប់តែចិត្តល្អ អ្នកដែលចូលចិត្តបង្កើតភាពរីករាយ​ ដោយសារតែពាក្យសម្ដី និងពាក្យពេចន៍ របស់មនុស្សគ្រប់គ្នា។​ 

Leave a Reply

Your email address will not be published. Required fields are marked *